«ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជអំណោយជូនមន្រ្តីក្រសួងព្រះបរមរាជវាំង ចំនួន ១២៦១នាក់»

ភ្នំពេញ៖ ស្ថិតក្នុងឱកាសដ៏សោមនស្សរីករាយនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជូនដល់ មន្រ្តីរាជការ បុគ្គលិកបម្រើការងារគ្រប់ផ្នែក នៃក្រសួងព្រះបរមរាជវាំង និងតាមបណ្តាព្រះរាជដំណាក់ខេត្ត សរុបចំនួន ១២៦១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា១ សារុង១ អាវយឺតមានស្លាកព្រះរាជអំណោយចំនួន ១ និងថរិកា ២០មុឺនរៀល ៕ អរគុណសន្តិភាព





