Detail Top Banner

ឯកឧត្តម ជុំ កុសល ៖ « សេរីភាព » មានអ្នកខ្លះនៅតែយល់ថា « សេរីភាព » គឺជាសិទ្ធិឬអំណាចឯករាជ្យផ្ទាល់ខ្លួន មិនពាក់ព័ន្ធ ដូច្នេះការធ្វើអ្វីៗគឺជាស្វ័យសម្រេច

ឯកឧត្តម ជុំ កុសល ៖ ពាក្យ« សេរីភាព »គឺ ៖ ភាពនៃសិទ្ធិឬអំណាចលើខ្លួន ។ ប៉ុន្តែសិទ្ធិឬអំណាចនេះត្រូវតែស្ថិតក្នុងរង្វង់ច្បាប់ ។ មានអ្នកខ្លះនៅតែយល់ថា សេរីភាព គឺជាសិទ្ធិឬអំណាចឯករាជ្យផ្ទាល់ខ្លួនមិនពាក់ព័ន្ធ ដូច្នេះការធ្វើអ្វីៗគឺជាស្វ័យសម្រេច ។ ការយល់បែបនេះហើយ ដែលជាហេតុនាំឲ្យ ការប្រព្រឹត្តខ្លះត្រូវបានចេញឆ្ងាយពីបន្ទាត់ច្បាប់ប្រែទៅជាអាណាធិបតេយ្យភាព ។ ប៉ុន្តែបើនិយាយតាមភាពជាក់ស្តែង អ្នកដែលរិះគន់ពីការរឹតត្បិតសេរីភាពនៅកម្ពុជាគឺអ្នកនោះឯងដែលជាអ្នកប្រើសេរីភាពខ្លួនចេញក្រៅរង្វង់ច្បាប់ដោយចេតនា ហើយចាំវាយបកចំពោះការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលវិញ ។ វាគឺជារឿងលើគោកពេក ហើយក៏មិនមែនជារឿងថ្មីដែរសម្រាប់អ្នកវាយតម្លៃកម្ពុជាទាំងនោះ ។ គ្មានអ្វីប្រែប្រួលទេ លំហសេរីភាពនៅកម្ពុជានៅតែមានវិសាលភាពទូលំទូលាយមិនថាសេរីភាពសារព័ត៌មានឬសេរីភាពផ្សេងៗទៀតឡើយ ។ ប៉ុន្តែរាល់សេរីភាពទាំងអស់គឺត្រូវស្ថិតនៅក្នុងរង្វង់ច្បាប់ជាកំហិត ។

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កន្លងមក ឯកឧត្តម ជុំ កុសល ក៏បានបង្ហោះពីការទាក់ទងទៅនឹងលោកស្រី ស្មីត ថា ៖ ការសំដែងការបារម្ភវាគឺជាសិទ្ធិរបស់អ្នក ប៉ុន្តែខ្ញុំយល់ថាអ្នកបារម្ភខុសពេលហើយ ឬ មួយក៏អ្នកទើបងើបពីដេកលង់លក់រហូតមិនដឹងថាពិភពលោកបច្ចុប្បន្នមានអ្វីកើតឡើង? ។ យក ល្អអ្នកយកការបារម្ភនេះឆ្ពោះទៅបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងជាពិសេសប្រទេសរបស់អ្នកដែលកំពុងតែឆ្លងនិងស្លាប់រាល់ថ្ងៃដោយសារកូវិដ១៩ទៅ ។ ហើយ តើរដ្ឋាភិបាលប្រទេសរបស់អ្នកកំពុងតែធ្វើអ្វីសម្រាប់ប្រជាជនក្នុងដំណាក់កាលនេះ ? ។
Expressing your concern, it’s your right, but I think that you get it wrong since it’s the wrong time, or you just wake up and don’t know what the present world is all about. . It’s good to take this concern to countries in Europe, the United States, and especially your citizenship’s country, hundreds of people die every day because of Covid-19. And what extent is the government of your country doing for the people at this stage?
នៅដើមខែតុលានេះផងដែរ ឯកឧត្តម ជុំ កុសល បាន៖ ឃើញហើយក៏ហួសចិត្ត ចំពោះអ្នកនយោបាយអាមេរិក២.៣រូបបានស្នើច្បាប់មួយដែលគេហៅថា « ច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ថាជាការទូទាត់ថ្លៃបំផ្លាញសេរីភាពពលរដ្ឋខែ្មរ »។ ខ្ញុំយល់ថា ការធ្វើបែបនេះរបស់អ្នកនយោបាយអាមេរិក មិនខុសពីយកឈើស្រួចមកចាក់ស្នាមដំបៅពលរដ្ឋខ្មែរដែលបានជាសះជាង៤០ឆ្នាំហើយឲ្យចេញឈាមនិងឈឺចុកចាប់ឡើងវិញនោះទេ ព្រោះការឈឺចាប់ទាំងឡាយដែលអាមេរិកធ្លាប់បានធ្វើមកលើពលរដ្ឋខ្មែរពីអតីតកាលគឺនៅដិតជាប់ក្នុងអារម្មណ៍នៅឡើយទេ ។ ការទម្លាក់គ្រាប់បែករាប់លានតោនលើក្បាលខ្មែរ បំផ្លាញជីវិត បំផ្លាញទ្រព្យសម្បត្តិ មួយថ្ងៃៗនៅតែក្នុងលេណដ្ឋានដូចសត្វកណ្តុលនៅក្ន្ងងរូង តើទាំងនោះឬដែលហៅថា ជាការផ្តល់សេរីភាព ឬគិតគូដល់ពលរដ្ឋខ្មែរពីសំណាក់អាមេរិក ? ។ ដើម្បីបំពេញបំណងចង់បានកម្ពុជាចូលជាសមាជិកអង្គការរបស់ខ្លួន បានរុញស្ថានការណ៍កម្ពុជាឲ្យមានរដ្ឋប្រហារទម្លាក់សម្តេចឪ នាំសង្គ្រាមចូលកម្ពុជា ផ្តល់ឱកាសឲ្យខ្មែរក្រហមក្តោបអំណាចកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ ។ ចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាក្រោយឆ្នាំ១៩៧៩ និងបន្តជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាមិនចេះចប់ តើទាំងអស់នោះឬ ដែលពួកអ្នកនយោបាយអាមេរិកប៉ុន្មាននាក់ហ្នឹងគិតគូដល់ពលរដ្ឋខ្មែរ ? ។
មានតែប្រជាជនខ្មែរខ្លួនឯងប៉ុណ្ណោះ ដែលដឹងច្បាស់ពីដំណើរជីវិតរស់នៅរបស់ខ្លួនចាប់តាំងពីកម្ពុជាមានសង្គ្រាម រហូតមកដល់មានសន្តិភាពបច្ចុប្បន្នកាលនេះ ហើយមានតែមនុស្សខ្មែរមួយចំនួនប៉ុណ្ណោះដែលបាត់បង់សេរីភាពក្រោមអំណាចច្បាប់របស់កម្ពុជាដោយអំពើល្មើសរបស់ពួកគេដោយសារតែការចាញ់បោកបម្រើសេនារ៉ូយោនយោបាយបំផ្លាញកម្ពុជាពីសំណាក់ពួកអ្នកនយោបាយអាមេរិកមួយចំនួនដែលជាមេបដិវត្តពណ៌ពិភពលោកតាមរយ:អាយ៉ងនយោបាយរបស់ខ្លួន ។ បច្ចុប្បន្ន ប្រជាជនខ្មែរមានសិទ្ធិសេរីភាពគ្រប់គ្រាន់មិនត្រូវបានបំផ្លាញដោយមន្ត្រីណាមួយនោះទេ លើកលែងតែជនល្មើសច្បាប់តែប៉ុណ្ណោះ ដែលបានច្បាប់អនុវត្តលើពួកគេ ។
ដូច្នេះ ច្បាប់នេះនឹងគ្មានអានុភាពមកលើកម្ពុជាឡើយ ទុកសម្រាប់តែបំពេញចិត្តមនុស្សខ្មែរមួយចំនួនដែលជាអាយ៉ងនយោបាយរបស់អស់លោក២.៣នាក់ដែលជាក្រុមបដិវត្តពណ៌ពិភពលោកហ្នឹងចុះ ។ ម្យ៉ាងទៀតច្បាប់នេះក៏គ្មានឥទ្ធិពលឲ្យព្រឹទ្ធសភាអាមេរិកយល់ស្របបានដែរ៕

អត្ថបទដែលជាប់ទាក់ទង