សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យមានការពង្រឹងការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
ខេត្តស្ទឹងត្រែង៖ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យមាន ការពង្រឹងការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានសេរីភាព និងប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ថ្លែងក្នុងពិធីប្រកាសចូល កាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២១នេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ មានប្រសាសន៍ថា ការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺនៅតែជាគន្លឹះដ៏សំខាន់ដែលមិនអាចមើលស្រាល និងបោះ បង់ចោលបាននោះទេ ព្រោះវាធានាឱ្យប្រជាពលរដ្ឋបានរស់នៅ ដោយភាពសុខដុមនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងណ្ដាប់ធ្នាប់សាធារ ណៈនេះ ជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបានដោយរលូន ហើយធានាឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍន៍ទៅមុខ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះផងដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង បានប្តេជ្ញា ប្រតិបត្តិតាមការណែនាំរបស់សម្តេចក្រឡាហោមនិងប្រមុខរាជរដ្ឋាភិបាល ឱ្យស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ជាពិសេសអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំប្រមូលកម្លាំងសាមគ្គីគ្នាឱ្យបានល្អ ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន នាំគ្នាបំពេញកាតព្វកិច្ច បំរើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពនិងមិនរើសអើង៕ (by AKP) អរគុណសន្តិភាព