អ្នកជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ ព្រមទាំងស្ត្រីសំរាលកូនរួច៧នាក់ បានជាសះស្បើយហើយវិលត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ ព្រមទាំងស្ត្រីសំរាលកូនរួច៧នាក់ បានជាសះស្បើយហើយវិលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តចត្តាឡីស័កចំនួន ១៤ ថ្ងៃថែមទៀតហើយអនុវត្តវិធានការ ៣ ការពារ ៣ កុំ។
សូមអរគុណនិងកោតសរសើរ ដល់ក្រុមគ្រូពេទ្យយុទ្ធជនអាវស ទាំងផ្នែកសម្ភព នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី៣) ដែលបានជួយសម្រាលកូនរបស់គាត់ និងព្យាបាលប្រកបដោយជោគជ័យ។
នេះជាលទ្ធផលដ៌មោទនមួយនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចប្រព្រឹត្តទៅ និងអាចបន្តទៀតបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់ ៕ អរគុណសន្តិភាព
