YouTube នឹងលុបចោលរាល់ខ្លឹមសារដែលផ្សាយ «ព័ត៌មានមិនពិត» អំពីវ៉ាក់សាំងដែលត្រូវបានអនុម័តទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ

YouTube យូធូបបានប្រកាសថា ខ្លួននឹងលុបចោលរាល់វីដេអូណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើវេទិការបស់ខ្លួន អំពីវ៉ាក់សាំង ដែលត្រូវបានអនុម័តទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN ។

ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងប្លុករបស់ខ្លួនថា «អ្នកប្រើប្រាស់ណា ដែលបង្ហោះព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងបច្ចុប្បន្ន ដែលត្រូវបាន អនុម័ត និងបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាព ដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងអង្គការសុខភាពពិភពលោក នឹងត្រូវស្ថិតនៅ ក្រោមគោលនយោបាយធ្វើកូដកម្មរបស់យូធូប ហើយអាចប្រឈមនឹងការលុបចោល»។ យូធូបបានបន្ថែមថា «សេចក្តីសម្រេចនេះនឹងរួម បញ្ចូលខ្លឹមសារណា ដែលនិយាយមិនពិតថា វ៉ាក់សាំងដែលបានអនុម័ត បង្កឱ្យមានជំងឺអូទីស្សឹម ជំងឺមហារីក ឬគ្មានកូនជាដើម ឬក៏បំភ្លៃ ព័ត៌មានថា សារធាតុនៅក្នុងវ៉ាក់សាំង អាចឲ្យគេតាមដានអ្នកដែលទទួលចាក់វ៉ាក់សាំងទាំងនោះបាន»។ គួរបញ្ជាក់ថា វេទិកានេះកាលពីមុន ក៏ធ្លាប់បានណែនាំអំពីគោលនយោបាយហាមឃាត់ព័ត៌មានមិនពិត ទាក់ទងនឹងជំងឺកូវីដ១៩ ផងដែរ ក្នុងនោះរួមមានទាំងការព្យាបាល និងការការពារទៀតផង៕ by AKP

អត្ថបទដែលជាប់ទាក់ទង