បញ្ហាសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា រដ្ឋាភិបាលយោធាទទួលខុសត្រូវទាំងស្រុង
បរទេស៖ អ្នកនាំពាក្យម្នាក់បាននិយាយថា បញ្ហាសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបណ្តាលមកពី “កត្តាខាងក្រៅ” និងរលកនៃការឆ្លងមេរោគ កូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលយោធាទទួលខុសត្រូវទាំងស្រុងហើយកំពុងខិតខំដោះស្រាយបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងបន្ទាប់ពីរូបិយប័ណ្ណធ្លាក់ចុះដល់កម្រិតទាបថ្មីនៅសប្តាហ៍នេះ អ្នកនាំពាក្យក្រុមប្រឹក្សាយោធាកំពុងកាន់អំណាចលោក Zaw Min Tun បាននិយាយថា ធនាគារកណ្តាលមិនអាចបំពេញតម្រូវការ ក្នុងស្រុកបានទេ។ រូបិយប័ណ្ណរបស់មីយ៉ាន់ម៉ាបានបាត់បង់អស់ជាង ៦០% នៃតម្លៃរបស់ខ្លួន ចាប់តាំងពីដើមខែកញ្ញា ដែលធ្វើឱ្យថ្លៃ ម្ហូបអាហារនិងប្រេងឥន្ធនៈនៅក្នុងប្រទេសនេះ បានធ្លាក់ចុះចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។ លោក Zaw Min Tun បានប្រាប់សន្និសីទសារព័ត៌មានថា “រដ្ឋាភិបាលកំពុងខិតខំអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះតាមដែលអាចធ្វើទៅបាន” ។ ហាងមាសនិងកន្លែងប្តូរប្រាក់ជាច្រើនត្រូវបានបិទនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារភាពច្របូកច្របល់ ខណៈដែលប្រាក់កាក់ធ្លាក់ចុះ គឺជាប្រធានបទក្តៅនៅលើបណ្តាញទំនាក់ទំនងសង្គមហើយស្ថានីយ៍ប្រេងឥន្ធនៈបានបិទដោយសារកង្វះខាត។ លោក Zaw Min Tun បាននិយាយថា សេដ្ឋកិច្ចបានធ្លាក់ចុះដោយសារកត្តាខាងក្រៅក៏ដូចជាមេរោគកូរ៉ូណា។ ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចនឹងធ្លាក់ចុះ ១៨% នៅឆ្នាំនេះ ហើយមីយ៉ាន់ម៉ាមានការធ្លាក់ចុះការងារធំបំផុតនៅអាស៊ីអាគ្នេយ៍៕ by AKP