សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សហការជាមួយអនុសាខា ស្រុកកោះធំ បានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាឃុំ ចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩

ខេត្តកណ្តល៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សហការជាមួយអនុសាខា ស្រុកកោះធំ បានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាឃុំ សរុបចំនួន ១០នាក់ ( ស្រី ៥នាក់ ) ចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅភូមិចំនួន២គឺ៖ ភូមិព្រែកតាទៀង និងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីភូមិ-ឃុំ និងកម្លាំងប្រជាការពារភូមិមួយចំនួនផងដែរ ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះបានប្រើប្រាស់នូវឧឝ្ឃោសនសព្ទផ្សព្វផ្សាយសារសំឡេងណែនាំពីវិធានការបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលតាមរយៈម៉ូតូចល័ត ចំនួន ១គ្រឿង ។ ក្នុងឱកាសនោះដែរក្រុមការងារក៏បានចែកប័ណ្ណប្រកាស ៣ការពារ ៣កុំ ,ប័ណ្ណសន្លឹកបត់ស្តីពីការរស់នៅធម្មតាតាមបែបគន្លងថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ,បិទផ្ទាំងរូបភាព ,ចុះអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងផ្សព្វផ្សាយក្រុមតូចនៅទីកន្លែងមួយចំនួនក្នុងភូមិ ដើម្បីសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ សម្រាប់ធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ផងដែរ ។
លទ្ធផលសម្រេចបានដូចខាងក្រោម ៖
-ផ្សព្វផ្សាយបានចំនួន ១០៩ខ្នងផ្ទះ មានអ្នកចូលរួម ៣៣៤នាក់ ស្រី ១៤២នាក់ ,ចែកសាប៊ូ ១១៩ដុំ ,ចែកម៉ាស ៣៤៤បន្ទះ ,បិទផ្ទាំងរូបភាព ៣៥ផ្ទាំង ,ចែកប័ណ្ណប្រកាស៣ការពារ ៣កុំ ចំនួន ១៧៤សន្លឹក និងប័ណ្ណសន្លឹកបត់ ១០៩សន្លឹក ៕ អរគុណសន្តិភាព






