កម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ សហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពក្រុង រុករកឃើញសពក្មេងស្រីដែលលង់ទឹកស្លាប់ស្ថិតក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍កងពលតូចថ្មេីរជេីងលេខ៥១ ដឹកនាំដោយវរសេនីយ៍ទោ អុិន សារ៉ន នាយរងសេនាធិការកងពល សហការជាមួយ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ គណៈបញ្ជាការឯកភាពក្រុង កងរាជអាវុធហត្ថក្រុង និងអធិការនគរបាលក្រុង បានរុករកឃើញសពក្មេងស្រីឈ្មោះ រ៉េន សុខនាង អាយុ១១ឆ្នាំ ដែលបានលង់ទឹកកាលពី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយបានប្រគល់សពជូនទៅគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕







