Detail Top Banner

ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយមន្រ្ដីអនុសាខាកាកបាទក្រហមស្រុកចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ រស់នៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្ត​កំពង់​ឆ្នាំង​។
ក្នុងឱកាសនេះ លោកប្រធាន បានពាំនាំប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម​ ឈួរ​ ច័ន្ទឌឿន​ ប្រធានកិត្តិយសសាខា​ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត ឯកឧត្តម អម សុភា ប្រធានគណ:កម្មាធិការសាខា ចុះសួរសុខទុក្ខដល់ប្អូនប្រុស អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ដូចជាពន្លត់ភ្លើងចង្ក្រាន ទៀនធូប បិទប៉ារ៉េតភ្លើង ជាដើម ហើយបានណែនាំដល់សមាជិកគ្រួសារប្អូនប្រុសត្រូវរស់នៅដោយមានអនាម័យជានិច្ច ការពារខ្លួនពីការឆ្លងជំងឺនានា ជាពិសេស ជំងឺកូវីដ.១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយផ្តល់ជូនរួមមាន អង្ករ ៣០គីឡូក្រាម មី ១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ ឃីត១ ឆ្នាំងបាយ ឆ្នាំងសម្លរ ចានបាយ ចានសម្លរ វែកបាយវែកសម្លរ ស្លាបព្រារ កន្ទេល និងថវិកាមួយចំនួន៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង