«កាកបាទក្រហមកម្ពុជា រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា»

ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំមាន ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ជាប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្លឹបយុវជនកាកបាទក្រហកមកម្ពុជា វិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបងដឹកនាំដោយលោកគ្រូ ដួង ជីវ័ន ប្រធានកិត្តិយសក្លឹបយុវជនដឹកនាំ លោកគ្រូទីប្រឹក្សាយុវជន និងយុវជន កក្រក សរុប ១០នាក់ (ស្រី ៧នាក់) នៃវិទ្យាល័យសម្តេចឪក្រុងបាត់ដំបងបានចុះធ្វើការអប់រំផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ពីការឆ្លងរាលដាល ជម្ងឺកូវីដ-១៩ រួមមាន ការចងបដា ចែកប័ណ្ណផ្សព្វផ្សាយ ចែកម៉ាស់ បាញ់អាកុលសុវត្ថិភាពចរាចណ៍ផ្លូវគោកជាដើម ។

ជាលទ្ធផលក្រុមការងារយុវជនបានផ្សព្វផ្សាយដល់សិស្សានុសិស្ស ដែលបានចូលរៀនដំបូងសម្រាប់សិស្សថ្នាក់ទី៩-១២ បានចំនួន ៣ថ្នាក់ មានសិស្សសរុបចំនួន ១០០នាក់ ស្រី ៦០នាក់ផងដែរ។







