ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩​ សរុបចំនួន​ ២២០នាក់​ ជាសះស្បេីយ​ ៥៣៧នាក់ និងស្លាប់ថ្មី​ ២៣នាក់

គិតត្រឹមថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩​ សរុបចំនួន​ ២២០នាក់​ ឆ្លងសហគមន៌​​ ​​២០៣នាក់ នាំចូល​ ១៧នាក់ និងមានជាសះស្បេីយ​ ៥៣៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៤៥៧១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៧៣៧៦នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ២៣នាក់​ សរុប​ស្លាប់ ២៤៨២នាក់ ។
សូមបន្តអនុវត្តន៌​​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង