Mitsubishiពណ៌ត្រេអ៊ី ព្រលះ Mitsubishiពណ៌ទឹកប្រាក់ ពេញទំហឹងលាន់ដូចរន្ទះ វិលមួយជុំ អអ្នកបើកបរទាំងសងខាងរួចផុតពីគ្រោះថ្នាក់នៅមហាវិថីព្រះនរោត្តម

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង រវាងរថយន្តស៊េរីទំនើបមួយគ្រឿង អ្នកបើកបរមិនប្រយ័ត្នជ្រុលបើកទៅបុករថយន្តមួយគ្រតឿងទៀតពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរទាំងសងខាងរួមជាមួយអ្នកធ្វើដំណើររួចផុតពីគ្រោះថ្នាក់ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១.២៥នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់យាមនៅម្តុំកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា នៅមុនពេលហេតុការណ៍ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Mitsubishi ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2P-7958 ធ្វើដំណើរតាមបណ្ដោយមហៅវិថីព្រះនរោត្តម ទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនក៏បានបង្អង់ល្បឿនបម្រុងនឹងបត់ឆ្លងផ្លូវ ក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក Mitsubishi ពណ៌ត្រេអ៉ីមួយគ្រឿងពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 2-6327 បើកបរបញ្រ្ចាសទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿន ពេលនោះជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តពណ៌ទឹកប្រាក់នៅក្នុងផ្នែកខាងមុខខ្ទាតចេញពីរថយន្ត រីឯរថយន្តបង្កវិញបានវិលមួយជុំជ្រុលទៅបុកជាមួយនឹងដើមឈើមួយដើមទៀតទើបទៅមុខលែងរួច បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នៅក្នុងករណីនេះដែរមិនមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យមកធ្វើការវាស់វែងនិងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ អរគុណសន្តិភាព




