ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូក្នុងខេត្តកណ្តាលបានសម្រេចតាមផែនការហើយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ នៅស្ថានីយ៍ពិសោធន៍កសិកម្មបន្ទាយដែក ស្រុកលើកដែក ខេត្តកណ្តាល មកទល់ដំណាច់ខែកញ្ញាឆ្នាំ២០២១នេះ បានសម្រេចលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងការដាំដុះដំណាំ​សាវប្បកម្មស្របតាមផែនការដែលបានគ្រោងទុក ហើយបានឈានដល់ការដាំដុះជាបណ្តើរៗហើយ ។
ឯកឧត្តមបន្តថា ការចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងអគ្គនាយដ្ឋានកសិកម្ម និងក្រុមហ៊ុនត្រូភីខេម ហ្រ្វូតអេនវេជីថេប៊ល ឯ.ក នេះ ក្នុងគោលបំណងលើក កម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព និងសុខភាពសាធារណៈ ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងគោលដៅចម្បង គឺកសាងកសិដ្ឋានគំរូដើម្បីឈានដល់ការទាក់ទាញវិស័យឯកជននៅកម្ពុជាក្នុងការចូលរួមបោះទុនវិនិយោគលើការ ពង្រីកការដាំដុះ និងការផ្គត់ផ្គង់បន្លែសុវត្ថិ ភាពទៅក្នុងទីផ្សារនៅកម្ពុជាដែលកំពុង ពេញនិយម តាមរយៈនៃការអនុវត្ត និងជំរុញខ្សែច្រវាក់ផលិតកម្មសាកវប្បកម្មឲ្យ បានសមស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ៕
អត្ថបទដែលជាប់ទាក់ទង