ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តរបស់ក្រុមការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

នារសៀលថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តរបស់ក្រុមការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់មកពីកិច្ចប្រជុំមក ឯកឧត្តម និងក្រុមការងារបានបន្តអញ្ជើញពិនិត្យវិទ្យាល័យបឹងព្រះ និងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានណែនាំសូមបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសអនុវត្ត ៣កុំ ៣ការពារ។

ឯកឧត្តម និងក្រុមការងារក៏បានអញ្ជើញបន្តទៅចូលរួមពិធីបុណ្យសពសមាជិកក្រុមប្រឹក្សាឃុំមួយរូប និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិនៃសព ព្រមទាំងបានចូលបច្ច័យមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង