តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលមានជីវភាពខ្វះខាតរងគ្រោះដោយទឹកជំនន់ ស្នាក់នៅទីទួលសុវត្ថិភាពផ្លូវវាងក្រុង ស្ថិតនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រូមមាន ឯកឧត្តម ប៉ាល់ សំអឿន អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម អុី ឡុង សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្ដម អន ស៊ុំ ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោក លី សារី ប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងកងកម្លាំង អាជ្ញាធរភូមិ ឃុំ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលមានជីវភាពខ្វះខាតរងគ្រោះដោយទឹកជំនន់ ស្នាក់នៅទីទួលសុវត្ថិភាពផ្លូវវាងក្រុង ស្ថិតនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សម្រាប់អំណោយដែលផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរ ។