ឯកឧត្តម ម៉ាត់ សេត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងប្រគល់កន្លែងលាងដៃមួយចំនួន និងអំពូលសូឡាបំភ្លឺផ្លូវចំនួន១២កំប្លេរ
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពត រួមមាន ឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានការចូលរួមពីក្រុមការងារ សម្ព័ន្ធយុវជនម៉ុស្លីមកម្ពុជាខេត្តកំពត ក្រុមការងារអង្គការមូលនិធិអភិវឌ្ឍនិស្សិតឥស្លាម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងប្រគល់កន្លែងលាងដៃមួយចំនួន និងអំពូលសូឡាបំភ្លឺផ្លូវចំនួន១២កំប្លេរ នៅតាមមូលដ្ឋានដូចខាងក្រោមរួមមាន វិទ្យាល័យ អនុវិទ្យាល័យ វិហារឥស្លាម និងនៅតាមសាលាឃុំ សង្កាត់មួយចំនួនក្នុងស្រុកទឹកឈូ ខេត្តកំពត។