ឯកឧត្តម ស សុខា ពិនិត្យបណ្ណាល័យ និងមណ្ឌលហែលទឹកខ្នាតអន្តរជាតិ ក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង

ខេត្តបាត់ដំបង៖ រសៀលនេះឯកឧត្តម ស សុខា ក្នុងនាមប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ដឹកនាំក្រុមការងារ ចុះពិនិត្យមើលបណ្ណាល័យ និងមណ្ឌលហែលទឹក ខ្នាតអន្តរជាតិ របស់សាកលវិទ្យាល័យជាតិបាត់ដំបង ។
បណ្ណាល័យ មានទំហំធំទូលាយ ប្រកបដោយផាសុកភាព និងមានសៀវភៅចំរុះជាង ២ម៉ឺនក្បាល បាន​សាង​សង់រួចរាល់ ត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ។
សម្រាប់មណ្ឌលហែលទឹក ខ្នាតអន្តរជាតិ មានអាងហែលទឹក ចំនួន ៣ រួមមាន ៖
-ទី១. អាងហែលទឹកខ្នាតអន្តរជាតិ ទំហំ ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ មានជម្រៅ ២,៥ម៉ែត្រ
-ទី២. អាងសម្រាប់លោតទឹក មានជម្រៅ ៥ម៉ែត្រ និងមានចម្ងាយលោត ១៥ម៉ែត្រ និង
-ទី៣. អាងហែលទឹកតូច សម្រាប់កំដៅសាច់ដុំ ទំហំ ១០ម៉ែត្រគុណនឹង ២៥ម៉ែត្រ ។
អាងហែលទឹកទាំងបីនេះ បាននិងកំពុងដាក់ឲ្យដំណើរការ សម្រាប់និស្សិតដែលសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង និងដាក់ឲ្យសម្ព័ន្ធកីឡា ក៏ដូចជាទទួលពិធីផ្សេងៗ ប្រើប្រាស់៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង