Detail Top Banner

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុករលាប្អៀរ ផ្តល់បច្ច័យ​ចំនួន​ ១ ០០០ ០០០រៀល​ ចូលរួមក្នុងពិធីបុណ្យព្រះសព​ព្រះគ្រូខន្តិសំវរោ​ ថោង​ វន​ ព្រះចៅអធិការវត្តសន្ទៃ​

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១១​ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុករលាប្អៀរ បានចាត់តាំងលោក​ ជិន​ រដ្ឋា​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំរលាប្អៀរ ដោយមានការចូលរួមពីលោក​ សេង​ វិចិត្រ​ អភិបាលរងស្រុក​រលាប្អៀរ​ និងលោកមេឃុំ​អណ្តូងស្នាយ​ បាននាំយកបច្ច័យ​ ឯក​ឧត្តម​ បណ្ឌិត​សភា​ចរ្យ​ ចំនួន​ ១ ០០០ ០០០រៀល​ ចូលរួមក្នុងពិធីបុណ្យព្រះសព​ព្រះគ្រូខន្តិសំវរោ​ ថោង​ វន​ ព្រះចៅអធិការវត្តសន្ទៃ​ ស្ថិតក្នុងភូមិស្ពករាជ្យ​ ឃុំអណ្តូងស្នាយ​ ។ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង