Detail Top Banner

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

ខេត្តកំពត ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៃរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពត ធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើង ដល់កំរិតត្រូវរំដោះទឹក ចេញពីទំនប់ ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅ វេលម៉ោង១១ និង០០នាទី ថ្ងៃត្រង់នេះ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង