ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ យ៉ាងច្រើនកុះករ នៅថ្ងៃ១១តុលានេះ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយមានការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់គ្នា យុទ្ធនាការនេះ បានចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២១​នេះតទៅ ក្រោមកិច្ចសហការរវាងអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងពាក់ព័ន្ធនិងក្រុមគ្រូពេទ្យ ក្រោយ​ពីរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ រួចសម្រាប់ដូសទី១និងបន្ត​ដូស​ទី២ នៅពេលជាមួយគ្នានេះដែរ។


ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង នៅតាមមណ្ឌល ឬគោលដៅដែលខ្លួនរស់នៅ ក្រោមការរៀបចំយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាននិងក្រុមការងារស្ម័គ្រចិត្ត កងកម្លាំងនៃកងរាជ អាវុធហត្ថនិងកម្លាំងពាក់ព័ន្ធមួចចំនួនទៀតយ៉ាងយកចិត្តទុកដាក់ ក្នុងន័យរក្សាការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង​សហគមន៍។


បើតាមការ អះអាងរបស់អាជ្ញាធរមូលដ្ឋានថា៖បើបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងសស្រាក់សស្រាំដូច្នេះ ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញនេះ នៅរាជធានីភ្នំពេញអាចនឹងលឿនជាងផែនការកំណត់។


សូមបញ្ជាក់ថា កាលពីពេលថ្មីនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការទន្ទឹងរង់ចាំមើលលទ្ធផលនៅក្រោយពិធីបុណ្យប្រពៃណីភ្ជុំបិណ្ឌរួចរាល់មកនេះថា តើចំនួនអ្នកឆ្លងមានការថយចុះកម្រិតណានោះ ប្រមុខរាជរដ្ឋាភិបាលក៏គ្រោងនឹងបើកសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យឡើងវិញជាធម្មតា ដើម្បីឱ្យប្រទេសមានកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះអស់រយៈពេលជាយូរមកនេះ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង