ព្រះករុណា ព្រះមហាក្សត្រ ទ្រង់យល់ស្របចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» និងសូមផ្ញើលិខិតរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន រួមជាមួយអ្នកស្ម័គ្រចិត្តឃុំ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះចំនួនមួយគ្រួសារ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ។
នៅក្នុងឱកាសនោះដែរក្រុមការងារ បានចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយ​សារ​ភ្លើងឆេះ បណ្តាលឲ្យបាត់បង់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗទៀត ។ ក្រុមការងារបានបន្ថែមថាសម្ភារៈ និងថវិកាដែលបានផ្តល់ជូននាពេលនេះ គ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ និងបានផ្តាំផ្ញើសូមឲ្យបងប្អូនថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគ កុំឲ្យមានការឆ្លងជម្ងឺកូវីដ.១៩ ។
សម្ភារផ្តល់ជូនរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ តង់១ និងថវិកាក្រុមការងារចំនួន ៣១០ ០០០រៀល ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង