ក្រុមហ៊ុន Jet’s Food Cambodia និងសហគ្រាស Navita ចុះអនុសារណៈយោគយល់គ្នា

ភ្នំពេញ៖ ថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន Jet’s Food Cambodia បានរៀបចំពិធីចុះ MOU ជាមួយក្រុមហ៊ុន Navita កែច្នៃផ្លែឈេីធម្មជាតិ គោលបំណងសហការយោគយល់គ្នារវាងក្រុមហ៊ុន Jet’s Food Cambodia និងសហគ្រាស Navita ដែលជាសហគ្រាសរបស់កូនខ្មែរយើងសុទសាធ ដែលនឹងកំពុងកែច្នៃផ្លែឈើគ្រប់មុខចេញជាដំណាប់ បង្អែមផ្លែឈើផ្សេងៗ ហើយយើងទាំងពីរបានចាប់ដៃរួមគ្នាសហការសិក្សាស្រាវជ្រាវ ផលិតនិងកែច្នៃរាល់ផ្លែឈើ ហើយប្រមូលទិញពីប្រជា កសិករខ្មែរយើង ដែលពួកគាត់កំពុងតែដាំដុះរាប់ម៉ឺនហិតតា ទូទាំងប្រទេសកម្ពុជាយើង ដើម្បីយកមកផលិតចេញជាភេសជ្ជៈប្រភេទបង្អែមកំប៉ុង ដំណាប់ផ្លែឈើ ទឹកផ្លែឈើផ្សេងៗដូចជា៖ គូលែន សាវម៉ាវ ក្រូច មៀន តាង៉ែន ។ល។ ហើយអ្វីដែលកាន់ពិសេសជាងនេះទៅទៀតគឺ យើងនឹងព្យាយាមផលិតឲ្យបានសម្រេច យ៉ាងតិចក្នុង ២ ៤០០ ០០០កេះ ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ជូនទីផ្សារក្នុងស្រុក ព្រមទាំងនាំចេញរាប់ម៉ឺនកេះទៀត សម្រាប់នាំទៅលក់នៅក្នុងទីផ្សារអន្តរជាតិ ។
សូមបញ្ជាក់ដែលថា ការដែលយើងធ្វើទាំងអស់នេះឡើង គឺដើម្បីជួយទៅដល់ការជួយគាំទ្រវិស័យកសិឧស្សាហកម្មខ្មែរយើងអោយរីកចំរើន និងជួយបង្កើតទីផ្សាររបស់ប្រជាកសិករខ្មែរយើងដែលកំពុងតែដាំដុះប្រភេទចំការផ្លែឈើ និងជួយបង្កើតការងារដល់កូនខ្មែរយើងជាច្រើនកន្លែង ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង