អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូនដល់គ្រួសារបិទខ្ទប់ចំនួន ២គ្រួសារ
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យនិងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមមាន÷ អង្ករចំនួន ៥០គីឡូក្រាម ទឺកត្រី ទឹកស៊ីអ៊ីវ ចំនួន ៤ដប ម៉ាស់ចំនួន ២០សន្លឹក សាប៊ូអនាម័យចំនួន ១០ដុំ និងជែលលាងដៃដបធំ ចំនួន ២ដប ត្រូវបានប្រគល់ជូនដល់គ្រួសារបិទខ្ទប់ចំនួន ២គ្រួសារ មានទីលំនៅភូមិមានកកើត ឃុំត្បែងខ្ពស់តាមរយៈក្រុមការងារតំណាងឯកឧត្តម ឈឹម សៅគី ប្រធានក្រុមការងារក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។