មន្ត្រីសាខា ក.ប.ប. ដុតកម្ទេចផលិតផលខូចគុណភាព និងហួសកាលបបរិច្ឆេទការប្រេីប្រាស់ធ្វើការចាប់ និងដកហូតនៅតាមទីផ្សារកន្លងមក
ខេត្តបន្ទាយមានជ័យ៖ កន្លងទៅថ្មីៗនេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបានចុះចាប់ និងដកហូតផលិតផលដែលខូចគុណភាព និងហួសកាលបបរិច្ឆេទការប្រេីប្រាស់ដាក់លក់នៅតាមទីផ្សារទំនិញខូចគុណភាពទាំងអស់នេះត្រូវក្រុមឈ្មួញធ្វើសកម្មភាពលួចដឹកជញ្ជួនខុសច្បាប់តាមច្រករបៀងចេញពីប្រទេសថៃយកមកដាក់លក់តាមទីផ្សារ រួមមាន១នំធុង មានចំនួន ៦៨ធុង ស្មេី ២៧២គីឡូក្រាម ទឹកដោះគោ Dutch Mill មានចំនួន ២០៧០ដប ស្មេី ១,៧១៨.១០គីឡូក្រាម ២ទឹកដោះគោស្រស់ Meji មានចំនួន ៣០០ដប ស្មេី ៦០០លីត្រ ៣យ៉ាអ៊ួរ Dutch Nata De Coco មានចំនួន ២១យួរ ស្មេី ៦៥.៥២គីឡូក្រាម សរុបមានចំនួន ២,៦៥៥.៦២គីឡូក្រាមពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យខូចសុខភាព។
លុះនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះបានធ្វើពិធីដុតកំទេចចោលតាមនីតិវិធីនៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីសាខា ក.ប.ប. ខេត្តបបន្ទាយមានជ័យ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការដុតកំទេចចោលផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រេីប្រាស់ មានការចូលរួម លោកស្រី រស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត អភិបាលស្រុកម៉ាឡៃ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។
ក្នុងពិធីធ្វើការដុតកម្ទេចផលិតផលខូចគុណភាព និងហួសកាលបបរិច្ឆេទការប្រេីប្រាស់នេះលោកស្រី រស់ សុផានី បានមានប្រសាសន៍ថាបណ្ដាអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពានក្នុងការអនុវត្តធុរកិច្ចមិនសុចរិតជាដើមកណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ.ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យហូរចូលយកមកធ្វើចរាចរណ៍នៅទីផ្សារមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម៕ អរគុណសន្តិភាព