រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី ដែលវែងជាងគេលើពិភពលោក
ខេត្តព្រៃវែង៖ លោកជំទាវ ញ៉ែម សាខន សខេង ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង ក្រុងព្រៃវែង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពី ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ទូក “ង” កម្ពោជិកបុត្តាខេមរាតរី ដែលមានបណ្ដោយប្រវែង ៨៧,៣០ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ បានបំបែកឯកទគ្គកម្មជាទូក«ង» ដែលវែងជាងគេលើពិភពលោក (Guinness World Record) ៕ អរគុណសន្តិភាព