នារីម្នាក់ម្នាក់សង្ស័យស្រវឹងខ្លាំង បើករថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា Mr.iDol បុកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ កាលពីវេលាម៉ោង២:២០នាទីរំលងអធ្រាត្រឈានចូលថ្ថៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីនារីម្នាក់ម្នាក់សង្ស័យស្រវឹងខ្លាំង បើករថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា Mr.iDol មកបុកទ្រូងផ្លូវខ្ចេចបាក់ក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយកង់ និងបាក់បង្កោលភ្លើងអស់មួយដើមដេកដួលទ្រេតបង្កការកកស្ទះពេញផ្លូវ នៅមហាវិថីសហព័ន្ធរុស្ស៉ីទល់មុខនឹងវិហារចិន ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា.MR.iDol បើកបរដោយនារីស្រស់ស្អាតម្នាក់ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតពេញផ្លូវ ក៏ជ្រុលទៅបុកឃឿនក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ និងបាក់ក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយកង់និងបាក់បង្គោលភ្លើងអស់មួយដើម ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ផ្ទុះពោងក្នុងរថយន្តទាំងសងខាង ក្រោយពេលកើតហេតុនារីស្រស់ស្អាតបានបើកទ្វាររថយន្តប្រញាប់ប្រញាល់ចេញពីរថយន្ត ក្រោយមកក៏មានរថយន្តម៉ាកតូយូតាវីហ្កោពណ៌សមួយគ្រឿងទៀតមកយកនារីស្រស់ស្អាតម្ចាស់រថយន្ត Rolls Royce នោះដឹកគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីអ្នកដែលស្គាល់រថយន្ត ម៉ាក Rolls Royce ស្លាកលេខ(កម្ពុជា.MR.IDOL) បានបញ្ជាក់ថា គឺជារថយន្តរបស់អ្នកនាង ដេត ម៉ារីណា ដែលជាអតីត ភរិយាលោកឧកញ៉ា ដួង ឆាយ។

ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងភ្នំពេញវាស់វែងរួចក៏ស្ទូចរថយន្តរថយន្តស៊េរីទំនើបនោះ យកទៅរក្សាទុកនៅស្នងការចរាចរណ៍ក្រុងភ្នំពេញ ធ្វើតាមនីតិវិធីច្បាប់បន្ត ៕


