ឡដុតសំរាម សំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ម៉ុងរិទ្ធី កែវផុស នឹងរួមចំណែកលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានល្អ ក្នុងឃុំកែវផុស

ខេត្តេព្រះសីហនុ៖ ឡដុតសំរាម សំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ម៉ុងរិទ្ធី កែវផុស នឹងរួមចំណែកលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានល្អ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនដំឡើងឡ បានបើកដំណើរប្រើប្រាស់ឡដុតសំរាម សំណល់រឹង និងបង្ហាញអំពីរបៀបប្រើប្រាស់ គ្រប់គ្រង និងការថែទាំឡ ដល់អ្នកពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន នៅឃុំកែវផុស ចំនួន ៣ភូមិ មានជាអាទិ៍ ភូមិឬទ្ធី១ ភូមិឬទ្ធី២ និងភូមិកែវផុស។








