ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចូលរួមនាំយកអំណោយកាកបាទក្រហមកម្ពុជា ប្រគល់ជូនពលរដ្ឋមានផ្ទុកមេរោគអេដស៍ ចំនួន ១៥គ្រួសារ នៅក្នុងស្រុកទ្រាំង
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង ទី១ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អមដំណើរ លោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃគណ:កម្មាធិការសាខាខេត្ត និង ឯកឧត្តម លោកជំទាវ បានអញ្ជើញផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ការចម្លង មេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ព្រមទាំង សួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហម កម្ពុជា ប្រគល់ជូនពលរដ្ឋមានផ្ទុកមេរោគអេដស៍ចំនួន ១៥គ្រួសារ ស្ថិតនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំង។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់ស្អាតទាំងអស់គ្នា ជាពិសេសត្រូវចូលរួមការពារទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា៕