ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានលើកឡើងយ៉ាងនេះ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យក្នុងការផ្តល់អំណាចដល់ស្ត្រី និងតួនាទីរបស់ពួកគាត់នៅក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានលើកឡើងយ៉ាងនេះ ក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ តើពិភពលោករបស់យើងនឹងទៅជាយ៉ាងណាបើគ្មានស្ត្រី? តើតួនាទីរបស់ស្រ្តីសំខាន់ប៉ុណ្ណាក្នុងការនាំមកនូវសន្តិភាព និងសន្តិសុខ?

កម្ពុជាពិតមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ។ យើងក៏មានមោទនភាពផងដែរដែលបានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១២២ប្រទេស ក្នុងការចូលរួមចំណែកបញ្ជូនកងទ័ពមួកខៀវនារីទៅតាមបណ្តាប្រទេសលើពិភពលោក ខណៈដែលចំនួនស្ត្រីនៃអ្នកដោះមីន និងកម្លាំងពលកម្មកាន់តែកើនឡើង។ នេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាចក្ខុវិស័យគោលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់អំណាចដល់ស្ត្រី និងតួនាទីរបស់ពួកគាត់នៅក្នុងសង្គម ៕ អរគុណសន្តិភាព