ជនរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ១២នាក់ ត្រូវសមត្ថកិច្ចជំនាញបង្ក្រាប

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ស្ថិតនៅចំណុចរ៉ាជង្រុក ក្រុមទី០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ដូចខាងក្រោម ៖
១-ឈ្មោះ ផល្លា វិសេន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
២-ឈ្មោះ ផល្លា សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣-ឈ្មោះ នាង សារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ
៤-ឈ្មោះ លឿន ចន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី
៥-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៦-ឈ្មោះ ជា គឹមហូត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៧-ឈ្មោះ ប្រាជ្ញ វុទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៨-ឈ្មោះ ផល្លា ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៩-ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
១០-ឈ្មោះ មន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
១១-ឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
១២-ឈ្មោះ សៀន ពៅ ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម, ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕