ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អញ្ជើជាអធិបតីនៅក្នុងពិធីប្រគល់-ទទួល ឧបករណ៍សម្ភារៈ Video Conference ដែលជាជំនួយឥតសំណងដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធអាល្លឺម៉ង់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានអញ្ជើជាអធិបតីនៅក្នុងពិធីប្រគល់-ទទួល ឧបករណ៍សម្ភារៈ Video Conference ដែលជាជំនួយឥតសំណងដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការ GIZ គាំទ្រដោយគម្រោង MUSEFO ផ្តល់ជូនទៅក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត សម្រាប់បម្រើការងារប្រជុំលើប្រធានបទនានាក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។ ពិធីនេះប្រព្រិត្តទៅនៅព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាទីស្តីការគណៈរដ្ឋមន្ត្រី៕

 

អត្ថបទដែលជាប់ទាក់ទង