សាលារៀន ២០០កន្លែង នៅបន្ទាយមានជ័យទទួលសម្ភារៈបង្ការកូវីដ១៩ អំណោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន

ខេត្តបន្ទាយមានជ័យ៖ សាលារៀន២០០កន្លែង នៅបន្ទាយមានជ័យទទួលសម្ភារៈបង្ការកូវីដដ១៩ មានដូចជា​ភាជន៍លាងដៃ(Labo) ម៉ាសុីន(ឧបករណ៍) បាញ់កម្តៅ សាប៊ូលាងដៃ ម៉ាស់អំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ហេម ចិន្តា អគ្គសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ។

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ហ៊ូ ប៊ុនហេង និងលោក ម៉ាតាំង មាំងឌីយ៉ូ (HE Matin Maindiaux ) ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្នុងពិធីប្រគល់និងទទួលដោយ​លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងមន្ត្រី លោកនាយក នាយករង សិស្សានុសិស្ស បាននាំយកនិងទទួលនូវអំណោយមានជាឡាបូលាងដៃ ម៉ាសុីន(ឧបករណ៍) បាញ់កម្តៅ សាប៊ូលាងដៃ ម៉ាស់ជាអំណោយដ៍ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីហេមចិន្តាអគ្គសាសនូបត្ថម្ភឧកញ៉ា ម៉ៅ ម៉ាល័យ ។ ពោលគឺបានយកទៅផ្តល់នុងទៅបំពាក់តាមសាលារៀនទូទាំងខេត្តសំរាប់សិស្ស និងលោកគ្រូ អ្នកគ្រូលាងសំអាតដៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 សរុបទូទាំងខេត្ត២១២ សាលា។ បំណងនៃការឧបត្ថម្ភ គាំទ្រនេះគឺដើម្បីទ្រទ្រង់និងពង្រឹងការបើកដំណើរការរៀន បង្រៀន​ឡើងវិញនៃសាលារៀនចំណេះទូទៅសាធារណៈនិងឯកជននៅខេត្តបន្ទាយមានជ័យ ។

ក្នុងរសៀលនោះ បានបន្តផ្តល់ជូននៅសាលាបឋមសិក្សាភ្នំធំភូមិភ្នំប្រាសាទឃុំអូរប្រាសាទស្រុកមង្គលបូរី សម្រាប់​ចែកជូនទូទាំងស្រុក នៅសាលាបឋមសិក្សាតាបែន ឃុំតាបែន ស្រុកស្វាយចេក សម្រាប់បែងចែកទៅសាលារផននៅស្រុកស្វាយចេក ព្រះនេត្រព្រះ ភ្នំស្រុក ម៉ាឡៃ អូរជ្រៅ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងនៅសាលាបឋមសិក្សាសុខាភិបាល ឃុំគំរូ ស្រុកថ្មពួក សម្រាប់បែងចែកទៅសាលារៀនក្នុងស្រុកនេះ ។

ជាមួយគ្នានោះ ក៏បានផ្តល់ម៉ាសុីនវាស់កំដៅ និងសាប៊ូលាងដៃ ដល់ការិយាល័យអប់រំ យុវជន និងកីឡាទាំង៩ក្រុង/ស្រុកផងដែរ។ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា អំណោយសម្ភារៈរួមមាន៖ -ម៉ាស់ចំនួន ៧០០ ០០០ម៉ាស់ -ម៉ាស៊ីនវាសកំដៅ ចំនួន ១ ០០០ គ្រឿង -ឡាបូលាងដៃ ចំនួន ២១២គ្រឿង -សាប៊ូលាងដៃ ១០ ០០០ដុំ ។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី និងសហការីបានប្រគល់រួចហើយនូវអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជូនសាលារៀនចំនួន១០ ក្នុងស្រុកអូរជ្រៅ និងសាលារៀន១០ នៅស្រុកព្រះនេត្រ​ព្រះ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង