សេចក្ដីប្រកាសព័តមាន ស្តីពី ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងស្ថិតនៅឃុំវាលរេញ
សេចក្ដីប្រកាសព័តមាន៖
សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ
សូមបញ្ជាក់ជូនថា សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះ បច្ចុប្បន្ននេះអ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ ៕




