អភិបាលខេត្តស្វាយរៀង អញ្ជេីញចូលរួមចុះពិនិត្យមេីលវឌ្ឍនភាពនៃដំណេីរការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រទី១៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស លោកអភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជេីញចុះពិនិត្យមេីលវឌ្ឍនភាពនៃដំណេីរការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ។
បន្ទាប់ពីបានចុះពិនិត្យមើលរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធ ក៏បានបន្តដំណេីរទៅពិនិត្យមេីលហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាព នៃការគ្រប់គ្រងនៅតាមបណ្ដាច្រកទ្វាព្រំដែននានាក្នុងខេត្តផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង





