លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ « ព្រះបរមរតនកោដ្ឋ » គម្រប់ខួប ៩ឆ្នាំ នៅមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ ក្នុងខ្លឹមសារ « ចងចាំជានិច្ចព្រះរាជគុណូបការៈ ព្រះករុណា ព្រះបរមរតនកោដ្ឋ » ៕




