ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារលេខាធិការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៩ឆ្នាំ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារលេខាធិការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៩ឆ្នាំ នៅបរិវេណព្រះរាជដំណាក់ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។