សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាខេត្តបាត់បង បានរៀបចំពិធីផ្ទេរតំណែង ប្រធានគណៈកម្មា​ធិការ​គណបក្សខេត្តបាត់ដំបង ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្ដាល ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ។

គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចផ្ទេរភារកិច្ច ឯកឧត្តម ងួន រតនៈ ពីប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង នឹងតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និង ឯកឧត្តម សុខ លូ ត្រូវបានផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មកបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង