ចេកពងមាន់ ជាផ្លែឈើនិមិត្តរូប នៃ ព្រះរាជាណាចក្រកម្ពុជា
ដោយសារតែចេកពងមាន់បានផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់សង្គមកម្ពុជា និងជាសម្បត្តិវប្បធម៌ធម្មជាតិដ៏មានតម្លៃ កម្ពុជាបានកំណត់ចេកពងមាន់ជាផ្លែឈើនិមិត្តរូបជាតិខ្មែរតាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។
គុណសម្បត្តិរបស់ចេកពងមាន់គឺ ផ្លែជាឱសថដ៏សក្តសិទ្ធិ ក្នុងការព្យាបាល រោគជាច្រើន ដូចជា ៖ ជម្ងឺទល់លាមក រលាកក្រពះ រលាកពោះវៀន ក្អួតចង្អោរ ខ្វះឈាម ធាត់ ជម្ងឺធ្លាក់ទឹកចិត្ត ជម្ងឺបេះដូង និងជម្ងឺផ្សេងៗមួយចំនួនទៀត។ ផ្លែចេកពងមាន់ ក៏អាចជួយបង្កើននូវសំណើម នៅលើស្បែក ឲ្យស្រស់ស្អាត បំបាត់ស្នាមជ្រីវជ្រួញ និងជួយបំបាត់ស្នាមអុជខ្មៅ នៅលើស្បែក ។ មិនតែប៉ុណ្ណោះសម្បករបស់វា ក៏អាចជួយបន្សាបការឈឺចាប់ រោល ឬ ហើម ពេលមានសត្វល្អិតទិច ឬ ខាំផងដែរ ដោយគ្រាន់តែយកវា មកញីពីលើកន្លែងដែលរបួស។ ដើមវាផ្តល់ផលប្រយោជន៍ជាច្រើនទៀត។ by H.E Neth Pheaktra