ឯកឧត្ដម​វេជ្ជបណ្ឌិត​ អេង​ ​ចំរើន​ អញ្ញើញចូលរួម​ចុះទៅពិនិត្យមើលគោលដៅដើម្បីកែលំអ អនាម័យ បរិស្ថាន នៅ តំបន់ទំនប់រលក ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ )ព្រឹកថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១
ឯកឧត្ដម​វេជ្ជបណ្ឌិត​ អេង​ ​ចំរើន​  ប្រធាន​ក្រុម​ការងារ​យុវជន​ក្រុម​៨ ខេត្តព្រះសីហនុ តំណាងឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានដឹកនាំសមាជិកសមាជិកាយុវជនក្រុម៨ខេត្តព្រះសីហនុ
និងដោយមានការអញ្ជើញចូលរួមពី លោកអុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាននិង ក្រុមការងារអគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ រួមទាំងអជ្ញាធរមូលដ្ឋាន។
ដើម្បីចុះទៅពិនិត្យមើលគោលដៅដើម្បីកែលំអ អនាម័យ បរិស្ថាន នៅ តំបន់ទំនប់រលក ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដូចជា៖
– ចុះពិនិត្យមើលទីតាំងឈូសឆាយសម្រាប់ដាំដើមក្ងោក
– ចុះពិនិត្យមើលទីតាំងដាំដើមក្ងោក
– និងចុះពិនិត្យមើលទីតាំងចាក់បេតុងសម្រាប់ដាក់ធុងកុងតៃនឺ។

អត្ថបទដែលជាប់ទាក់ទង