យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត បណ្តាមន្ទីរពាក់ពន្ធ រួមនិងកម្លាំងចម្រុះ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងក្នុងក្រុង

ខេត្តពោធិ៍សាត់៖ បេីតាមរបាយការណ៍ របស់លោកប្រធានមន្ទីរធនធានទឹក បានជម្រាបជូនថានៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទីយប់ ស្ថានភាពកម្ពស់ទឹកស្ទឹងខេត្តពោធិ៍សាត់ បានមានការស្រកចុះជាបន្តបន្ទាប់ ហេីយនៅម៉ោង ០៦ព្រឹកស្អែក និងបន្តស្រកចុះជាបន្តបន្ទាប់ទៀត បេីមិនមានភ្លៀងធ្លាក់បន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដូចនេះមិនលើសពីអ្វីដែលយើងត្រូវមានការប្រកាសអាសន្ននោះទេ ៕ អរគុណសន្តិភាព









