ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខា ជូនលោកយាយ សៅ ហ៊ន អាយុ៩៣ឆ្នាំ នៅភូមិថ្លុកជ្រៅ
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក យឹម សារិន ប្រធានគណកម្មាធិការ អនុសាខាស្រុកបរិបូណ៌ព្រមទាំងមន្រ្តីអនុសាខា ក្រុមកាកបាទក្រហមកម្ពុជា ឃុំអញ្ចាញរូង បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខា ជូន លោកយាយ សៅ ហ៊ន អាយុ៩៣ឆ្នាំ នៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ដែលបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ហើយជួបការលំបាកក្នុងជីវភាពផង។
ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នូវក្តីអាណិតអាសូរដល់លោកយាយដែលបានស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំង និងផ្តាំផ្ញើសូមឲ្យលោកយាយថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ និង៣ការពារដើម្បីជៀសផុតពីកូវីដ១៩ក្នុងសហគមន៍។
អំណោយទទួលបានរួមមាន៖អង្ករ៥០គកមី១កេស ,ទឹកត្រី១យួរ ,ទឹកសុីអ៉ីវ១យួរ ,ត្រីខ ១០កំប៉ុង និងថវិកា ១០មុឺនរៀល។
លោកយាយ សៅ ហ៊ន មានសេចក្តីរំភើបនិងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ដែលបានផ្តល់នូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងពេលនេះ និងជូនពរឲ្យសម្តេចគិតិព្រឹទ្ធបណ្ឌិត និងឯកឧត្តមប្រធាន មានសុខភាពល្អ និងជន្មាយុយឺនយូរជារៀងរហូត៕ អរគុណសន្តិភាព