រយៈពេល ៥ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ រួចរាល់លើកសោភណ្ឌភាព នៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង និងដើម្បីសម្រួលនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផង ក្នុងរយៈពេល៥ថ្ងៃជាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ នៅក្នុងរាជធានីភ្នំពេញរួចរាល់ហើយមានសោភណ្ឌភាពទៀតផង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវ ចំនួន ៣ខ្សែ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១នេះ ដោយក្នុងនោះរួមមាន៖
១-រុក្ខវិថី ក្រមួនស ចាប់ពីមហាវិថី ព្រះនរោត្តម ដល់មហាវិថី ព្រះមុនីវង្ស ។
២-ផ្លូវលេខ ១៥៤ ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់តិរិវិថី ព្រះសុីសុវត្ថិ ។
៣-មហាវិថី នេរុហ៍ ចាប់ពីមហាវិថី សហព័ន្ឋរុស្សុី ដល់មហាវិថី ព្រះមុនីរ៉េត ៕