ដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ(ក្រចាប់)ជាជំនួយរបស់រាជរដ្ឋាភិបាលថៃ មកដល់ក្រុងប៉ោយប៉ែតហើយ
ខេត្តបន្ទាយមានជ័យ៖ ពិធីប្រគល់-ទទួលដែករ៉ៃ កំណល់បេតុងនិងគ្រឿងបរិក្ខារ(ក្រចាប់)ជាជំនួយរបស់រាជរដ្ឋាភិបាលថៃ ជើងទី១ បានមកដល់ប៉ោយប៉ែតហើយនៅថ្ងៃទី១៨ខែតុលាឆ្នាំ១២០២១ សម្ភារៈបរិក្ខាទាំងនោះសម្រាប់យកទៅជួសជុលកំណាត់ផ្លូវដែកពីមង្គលបូរីទៅបាត់ដំបង និងទៅខេត្តពោធិសាត់ បន្តទៀត ។
ពិធីនោះបានធ្វើលើស្ពានដែកនៃព្រំដែនកម្ពុជា.ថៃ ឆ្លងអូរជ្រៅនៅក្រុងប៉ោយប៉ែត-ស្រុកអារញ ដោយមានតំណាងភាគីទាំងពីរនិងកងកម្លាំងសមត្ថកិច្ចចូលរួម សូមរំលឹកថា ផ្លូវដែកទិសខាងជើងរបស់ប្រទេសកម្ពុជាបានភ្ជាប់ជាមួយផ្លូវដែកទិសខាងកើតឦសានថៃ បានភ្ជាប់គ្នាឡើងវិញនៅឆ្នាំ២០១៨ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានអញ្ជើញសម្ពោធការតភ្ជាប់នោះ ព្រមទាំងប្រគល់ទទួលក្បាលនិងទូររថភ្លើង ហើយបានជិះរថភ្លើងឆ្លងព្រំដែនទៅ មកចុះនៅស្ថានីយ៍ខ្លងលឹកថ្មីរបស់ថៃនិងស្ថានីយ៍ប៉ោយប៉ែតរបស់កម្ពុជាផងដែរ ។
មុននោះ និងបន្ទាប់ពីសម្ពោធខ្សែរថភ្លើងខាងកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ(Royol Raiway ) បានរត់ដឹកអ្នកដំណើរសាកល្បងដោយគិតថ្លៃមួយរយៈ ដឹកទំនិញក៏បានខ្លះ រួចក៏ផ្អាកវិញ ដើម្បីកែសម្រួលលើការងារមួយចំនួន ៕