ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានកំណត់ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) កាលពីថ្ងៃទី១៨ ខែតុលា បានសហការជាមួយ នឹងរដ្ឋាភិបាលសិង្ហបុរី តាម រយៈស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា រៀប ចំវគ្គបណ្តុះបណ្តាលស្តីពី «Economic Diplomacy: The making of economic and trade policy strategies» សម្រាប់មន្ត្រីកម្ពុជាចំនួន៣០ នាក់ មកពីស្ថាប័នផ្សេងៗ។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានកំណត់ជាវិស័យអាទិ ភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរបស់ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ដើម្បីបណ្តុះបណ្តាលធនធាន មនុស្សក្នុងវិស័យការទូត និងកិច្ចការការបរទេស តាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពជាមួយនឹងចំណេះដឹង និងជំនាញថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងវិស័យការទូតសេដ្ឋកិច្ច ដូចមានចែងនៅក្នុង «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ » ដែលទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីដើមឆ្នាំ ២០២១នេះ។
គួរជម្រាបថា វគ្គបណ្តុះ បណ្តាលនេះ មានគោល បំណងលើកកម្ពស់ការយល់ដឹងពីគោលនយោបាយពាណិជ្ជកម្ម ប្រព័ន្ធពាណិជ្ជ កម្មពហុភាគីក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការប្រើប្រាស់សេរីភាវូបនីយកម្មក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីប្រកួតប្រជែង និងធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក និងការប្រើប្រាស់បច្ចេកទេសនៃការចរចាសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា ៕ អរគុណសន្តិភាព