សម្តេចក្រឡាហោម ស ខេង ផ្តល់អំណោយដល់ប្រជាពលរដ្ឋ ចាស់ជរា ក្រីក្រ ដែលមានជីវៈភាពខ្វះខាត ក្នុងបរិបទនៃជម្ងឺកូវីត១៩ ចំនួន ២៣ នៅឃុំជ្រៃ ស្រុកស្វាយអន្ទរ
ខេត្តព្រៃវែង៖ លោក ហុង ជុងឃាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ្រៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទូច ពលៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ្រៃ ស្រុកស្វាយអន្ទរ និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយនិងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ចែកជូនដល់គ្រួសារចាស់ជរា ក្រីក្រ ដែលជួបការលំបាកក្នុងដំណាក់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២៣គ្រួសារ ដែលស្ថិតនៅឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ។
ថ្លែងនៅក្នុងឱកាសនោះដែរលោក ហុង ជុងឃាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ្រៃ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែយកចិត្ដទុក្ខដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ការលៈទេសៈ គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនិយោបាយអ្វីឡើយ។ លោក ហុង ជុងឃាង ក៏បានបន្តទៀតថា អំណោយទាំងនេះទោះជាមិនអាចបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ បានយូអង្វែងក៏ពិតមែន ក៏ប៉ុន្តែវាជួយសម្រួលជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងដែ។
នៅក្នុងនោះដែរ លោក ហុង ជុងឃាង ក៏បានលើកឡើងថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនេះរាជរដ្ឋាភិបាលបាននិងកំពុងស្វះស្វែងរកនូវវ៉ាក់សាំងដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងចាស់ ក្មេង ដើម្បីបង្កើតភាពសាំងនៅក្នុងសហគមន៍ធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងឲ្យបាន។
ហើយក្នុងនោះលោក ហុង ជុងឃាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ ៣ ការពារ និង ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។
សម្ភារៈបានផ្តល់ជូននោះ ក្នុងមួយគ្រួសារទទូលបានអង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួ ទឹកត្រី ១យួរ ម៉ាស់ ១ប្រអប់ សាប៊ូ ៤ដុំ និងថវិកា ២ម៉ឺនរៀលផងដែរ ៕ អរគុណសន្តិភាព