សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាកត្តាសំខាន់នៃការអភិវឌ្ឍរបស់ប្រទេស​កម្ពុជា ដើម្បីទទួលបាននូវកំណើនសេដ្ឋ កិច្ចជាតិ ប្រកបដោយចីរភាព និងសង្គមប្រកបដោយបរិយាប័ន្ន។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ ការកិច្ច បានមានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាកត្តាសំខាន់សម្រាប់របៀបវារៈនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅទទួលបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងសង្គមប្រកបដោយបរិយាប័ន្ន ដូចដែលមានចែងនៅក្នុងគោល នយោបាយ​របស់រាជរដ្ឋាភិបាលថា« ស្រី្តគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គមជាតិ» ។ លោកជំទាវឧបនាយករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញជាបន្តបន្ទាប់ នូវគោល នយោបាយជាតិផែនការសកម្មភាពជាតិ និងកម្មវិធីអន្តរជាតិនានា ដើម្បីពង្រឹងសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី មានឱកាសស្មើគ្នាចូលរួមក្នុងការ ងារគ្រប់កម្រិតនៅក្នុងប្រទេស ទាំងក្នុងវិស័យឯកជន និងសាធារណៈដើម្បីជួយរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។
លោកជំទាវ បានបន្តទៀតថា ស្រ្តីកម្ពុជាតែងទទួលបានកាលានុវត្តភាព ចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ-អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួ នាទីសំខាន់ៗ ដោយស្មើភាព និងគ្មានការរើសអើង។
ស្របពេលជាមួយ គ្នានសិទ្ធិ ឋានៈតួនាទីឱកាសនិងការចូលរួមរបស់ស្ត្រីដែលមានចំនួនច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ដើម្បីធានាបានកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្នសង្គមរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិដែលបានដាក់ចេញនូវគោល នយោបាយផែនការសកម្ម ភាពជាតិកម្មវិធីជាតិអន្តរវិស័យសំដៅលើកកម្ពស់សមភាពយេនឌ័រដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តី ស្ត្រីកម្ពុជាតែងទទួលបានកាលា នុវត្តភាពចូលរួមក្នុងគ្រប់កិច្ច ការអភិវឌ្ឈន៍ សេដ្ឋកិច្ចសង្គមជាតិ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ ស្ត្រីជាថ្នាក់ដឹកនាំមានចំនួន២១ភាគរយបានកាន់តំណែងនៅក្នុងរដ្ឋសភា និង១៦ភាគរយ នៅក្នុងព្រឹទ្ធសភា ហើយប្រទេសកម្ពុជាក៏មានជាឧបនាយករដ្ឋមន្ត្រី ជាស្ត្រី១រូប រដ្ឋមន្ត្រីជាស្ត្រីចំនួន ៣រូប និងអភិបាលខេត្ត ជាស្ត្រី២រូបផងដែរ ។ បើប្រៀបធៀបនៃការសមាមាត្រស្ត្រី នៅក្នុងសេវាកម្មស៊ីវិល បានកើនឡើងពី៣៨ភាគរយក្នុងឆ្នាំ២០១៤ ទៅដល់ ៤១ភាគរយនៅឆ្នាំ២០២១ និងសមាមាត្រតំណាងរបស់ស្ត្រី នៅក្នុងការសម្រេចចិត្ត នៅកម្រិតអនុប្រធានការិយាល័យ ថ្នាក់ក្រុង ស្រុក និងខណ្ឌ រហូតដល់អគ្គនាយក បានកើនឡើងពី២០ភាគរយ ក្នុងឆ្នាំ២០១៤ ដល់២៥ភាគរយក្នុងឆ្នាំ២០១៩៕
អត្ថបទដែលជាប់ទាក់ទង