Detail Top Banner

មន្ត្រី កបប ថា អ្នកលក់ដូរ​ទំនិញ​ខូច​គុណភាព​ ហួស​កាល​បរិច្ឆេទ​ ទៅដល់ដៃអ្នកប្រេីប្រាសត្រូវខាតបង់ ហើយប្រឈមមុខនឹងច្បាប់ទៀត


ខេត្តបន្ទាយមានជ័យ៖ មន្ត្រីការពារអ្នកប្រើប្រាស កិច្ចការប្រកួតប្រជែងនិងបង្ក្រាការក្លែងបន្លំ​(ក.ប.ប.ឬ​CCF)​ ​សាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខានិងមន្ត្រីជំនាញ លោក ដុំ វណ្ណឌី អនុប្រធានមន្ទូីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២១ បានណែនាំ ហើយព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្ន​ខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន។


​បើបងប្អូនទំនិញ​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ ឬទំនិញហាមឃាត់ ហហើយធ្លាក់ទៅដល់ដៃអ្នកប្រេីប្រាសមិនត្រឹមតែត្រូវខូចម៉ូយឬអតិថិជនហើយ ពួកគេបាត់បង់ជំនឿហើយលែងទិញដូរប៉ុណ្ណោះទេ។
ប៉ុន្តៃ បន្ថែមលើនោះត្រូវសមត្ថកិច្ចរឹបអូសយកទៅកម្ទេចចោល ផាកពិន័យអន្តរកាលនិងប្រឈមមុខនឹងផ្លូវច្បាប់ថែមទៀត។


មន្ត្រីជំនាញបានថ្លែងដូច្នោះ កាលពីថ្ងៃទី២១​ ខែ​តុលា​ ឆ្នាំ​២០២១​ ខណ:មន្រ្តី​សាខា​ ក.ប.ប.​ខេត្ត​បន្ទាយមានជ័យ​ សហការ​ជាមួយ​មន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ចុះ​ដក​ហូត​ផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ នៅតាមផ្ទះតៀមនៅភូមិ​យាង​ថ្មី​ ឃុំ​កូប​ សស្រុកអូរជ្រៅនិងនៅភូមិអូរជ្រៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត ដែលនៅជាប់ ព្រំប្រទល់គ្នា ។


លោក សាន វិជ្ជាសារ៉ាវុធ បានអោយដឹងបន្តថា៖ជាលទ្ធផលមន្ត្រីជំនាញដក​ហូត​បាន​ផលិត​ផល​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​មាន​ដូច​ខាង​ក្រោម​ ៖
-ទឹកក្រូច​ Fanta ចំនួន​ ៥ដប​ ស្មើ​ ៦.២៥លីត្រ​
-ប័រ​ Blue Band ចំនួន​ ១៦កំប៉ុង​ ស្មេី​ ២.៤គីឡូ​ក្រាម​
-ទឹក​ស៊ីអ៊ីវ​ ផ្កា​ឈូក​ ចំនួន​ ០៦ដប​ ស្មេី​ ៣លីត្រ​
-ម្សៅ​ស៊ុប​ Knore ចំនួន​ ១០៩កញ្ចប់​ ស្មេី​ ០.៤៣៦គីឡូ​ក្រាម​
-ភេសជ្ជៈ​ Samurai ចំនួន​ ១ដប​ ស្មេី​ ០.៤៨លីត្រ​
-ទឹកក្រូច​ Fanta ដប​តូច​ ចំនួន​ ០១​ ស្មើ​ ០.៣៥លីត្រ​
-នំប័រ​ Jack Jill ចំនួន​ ៩៤កញ្ចប់​ ស្មេី​ ១.៤៤៧គីឡូ​ក្រាម​ ។
ឬសរុប​ចំនួន​ ១៤.៣៦៣គីឡូ​ក្រាម​ ។
ក្នុងសកម្មភាពនេះដែរ មន្ត្រីំនាញក៏​បាន​ចុះ​ពន្យល់​ណែនាំ​ដល់​អាជីវករ​ ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​លក់​ទំនិញ​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ ទៅ​ដល់​ដៃ​អ្នក​ប្រេីប្រាស់​ ជៀសវាជៀសវាងប្រឈមមុខនឹងច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង