ផ្សព្វផ្សាយណែនាំអ្នកបើកបរនិងអ្នកប្រើប្រាសផ្លូវថ្នល់ពីទិសចរាចរណ៍ ផ្លាកសញ្ញា ព្រួញសញ្ញានៅផ្លូវបំបែកផ្លូវជាតិលេខ៥ ទឹកថ្លា


ខេត្តបន្ទាយមានជ័យ៖ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យដឹកនាំដោយលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណ:ខេត្ត​សហការនឹងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកាល​ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចេញអប់រំ ផ្សព្វផ្សាយ ពីទិសដៅចរាចរណ៍ សញ្ញាព្រួញនិងការប្រើប្រាសផ្លូវថ្នល់លើគន្លងថ្មីនៅផ្លូវបំបែកទឹកថ្លានៃផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ ។
សកម្មភាពនេះ ធ្វើឡើង ក្រោយពីកំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-បាត់ដំបង ដែលស្ថាបនាធ្វើអោយប្រសើរឡើងមាន៤គន្លង ត្រូវបានដាក់អោយប្រើប្រាស់បណ្តោះអាសន្នកាលពីខែកញ្ញា២០២១ កន្លងមក​នេះ ប៉ុន្តែ បងប្អូនអ្នកបើកបរនិងអ្នកប្រើប្រាសផ្លូវថ្នល់ផ្សេងទៀត មិនទាន់អនុវត្តបានតាមច្បាប់ តាមការណែនាំរបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរូបភាពជាក់ស្តែងនៃគន្លងផ្លូវ សញ្ញាឬគំនួសប្រាប់ទិសនៅឡើយ ។


ពោលគឺបើកបរនៅតែខុសឬធ្វើតាមទម្លាប់ខាងខុស នៅពេលផ្លូវស្ថាបនាថ្មីនិងធ្វើ ដែលធ្វើអោយប្រសើរឡើងតាមស្តង់ដារអន្តរជាតិនៃផ្លូវហាយវេអាស៊ាន១ ហើយមានទ្រូងចែកផ្លូវ ហើយ មាន២គន្លងទៅ ២​គន្លងមក ។
ដើម្បីបញ្ជៀសនិងកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះ លោក សុក ចាន់ថា និងមន្ត្រីជំនាញ ក័ដូចមន្ត្រីនគរបាលចរាចរណ៍បានស្នើអោយអ្នកបើកបរនិងអ្នកប្រើប្រាសយានយន្តគ្រប់ប្រភេទត្រូវតែយល់​ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដូចជាៈ ត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ ។ល។
លោក បន្តទៀតថា ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្រប់ដណ្តប់ រាល់ការធ្វើចរាចរណ៍លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ច្បាប់នេះមានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ ការពារអាយុជីវិតមនុស្សសត្វនិងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្សនិងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន ការបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឹងម៉ាត់ ក៏ចាត់ទុកថាជាការបើកបរប្រកបដោយសុជីវធម៌ដែរ។


ក្នុងនោះលោកបានលើកពីប្រសាសន៍ក្រើនរលឹករបស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈ​ការនិងដឹកជញ្សុន ដែលអោយគិតពីសុជីវធម៌និងការយោគយល់ អធ្យាស្រ័យ របស់អ្នកបើកបរ វាមិនមែនជាសិទ្ធិនោះទេ ប៉ុន្តែជាអភ័យឯកសិទ្ធិល្អបំផុត ។
ក្នុងការចុះធ្វើការផ្សព្វផ្សាយណែនាំជំនួយស្មារតី ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដែលមានសារៈសំខាន់ ត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលមន្ត្រីជំនាញខិតខំអប់រំណែនាំ យើងសង្កេតឃើញថាមានអ្នកបើកបរជាច្រើនរួមមាន ម៉ូតូ រថយន្តតូចធំនិងគោយន្តជាដើម នៅមិនទាន់យល់ពីសញ្ញាទិសចរាចរណ៍ ឬក៏គំនូសព្រួញសញ្ញាបណ្ដាលឲ្យការបើកបរបញ្ច្រាស់ទិស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។
ជាចុងក្រោយ លោក សុក ចាន់ថា ក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តនិងកិងអ្នកបើកបរ និងអ្នកធ្វើដំណើរគ្រប់ប្រភេទ ត្រូវអនុវត្តដោយទទួលខុសត្រូវខ្ពស់ គោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមកនៅកម្រិតទាបបំផុត ៕

អត្ថបទដែលជាប់ទាក់ទង