ក្រុមការងារប្រចាំការតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បាននាំយក ម៉ាស អាល់កុល និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនមណ្ឌលចត្តាឡីស័ក ស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារប្រចាំការដឹកនាំការអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ រួមជាមួយឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍​តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ព្រមទាំងក្រុមការងារ បាននាំយកម៉ាស ១កេសធំ អាល់កុល ៩០លីត្រ ត្រីខ ៥កេស មី ៥កេសធំ ទឹកស៊ីអ៊ីវ ១០យួរ ទឹកត្រី ១០យួរ និងថវិការ ២លានរៀល ប្រគល់ជូនមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានសម្តែងការសប្បាយរីករាយ និងការស្វាគមន៍​យ៉ាងកក់ក្តៅចំពោះក្រុមការងារប្រចាំការអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក នាំយកអំណោយជាសម្ភារៈ ថវិការ មកជូន និងសួរសុខទុក្ខក្រុមការងារសាលាស្រុកម៉ាឡៃដល់មណ្ឌលចត្តាឡីស័កដោយផ្ទាល់ ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ក្រុមការងារទាំងអស់គ្នា ដែលបានរួមគ្នាសហការតស៊ូពុះពារប្រយុទ្ធប្រឆាំងក្នុងសមរភូមិកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ហើយចំពោះអំណោយ និងថវិការមួយចំនួនដែលក្រុមការងារបាននាំយកមកជូនក្រុមការងារសាលាស្រុកម៉ាឡៃ នៅមណ្ឌល​ចត្តាឡីស័កស្រុកម៉ាឡៃនាពេលនេះ គឺជាវប្បធម៌ចែករំលែកមួយ ដែលកើតចេញពីទឹកចិត្តស្រលាញ់រាប់អាន និងការចូលរួមចំណែកក្នុងសកម្មភាពប្រយុទ្ទប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមូលដ្ឋានរួមមានឯកឧត្តម អ៊ុ រាត្រី និងឯកឧត្តម ង៉ោ ម៉េងជ្រួន ដែលជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវក្នុងការដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង