គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៧៤ខ្នងផ្ទះ នៅស្រុកបន្ទាយមាស ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំខេត្ត

ខេត្តកំពត៖ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៧៤ខ្នងផ្ទះ នៅស្រុកបន្ទាយមាស។

ពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តពោធិ៍ធំភ្នំល្ងៀងដោយមានការចូលរួមពីអភិបាលរងខេត្តលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសារខាមន្ត្រីសាលាស្រុក អជ្ញាធរ ភូមិ ឃុំ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ក្រុមប្រតិបត្តិសារខា និងប្រជាពលរដ្ឋជាច្រើនទៀត។

អំណោយផ្ដល់ជូនរួមមាន អង្ករ ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខកំប៉ុងចំនួន ១យួរ ទឹកត្រី ១យួរ ម៉ាស់ក្រណាត់ចំនួន ១០ម៉ាស់ ថវិកាចំនួន ២០ម៉ឺនរៀល និងតង់ចំនួន១ សម្រាប់អ្នកប៉ះពាល់ធ្ងន់ធ្ងរថវិកាចំនួន ១០ម៉ឺនរៀល និងថវិកាចំនួន ៥ម៉ឺនរៀល សម្រាប់អ្នកប៉ះពាល់ស្រាល ក្នុង១គ្រួសារ៕ ប្រភព មន្ទីរព័ត៌មានខេត្ត



